03 Active Listening
0 (0 Likes / 0 Dislikes)
សួរស្តី!
ថ្ងៃនេះ យើងរៀនពីរបៀបដែលអ្នកអាចស្តាប់ប្អូនធម៌របស់អ្នក
តើអ្នកធ្លាប់និយាយអ្វីទៅនរណាម្នាក់
ប៉ុន្តែមិនស្តាប់ ហើយមិនខ្វល់ពីអ្វីដែលអ្នកនិយាយឬទេ?
ប្រហែលជាគេស្តាប់ឮ ប៉ុន្តែគេមិនយកចិត្តទុកដាក់ស្តាប់
ប្រហែលជាគេមើលទូរស័ព្ទ
ពេលអ្នកនិយាយ
តើពេលនោះអ្នកមានអារម្មណ៍យ៉ាងណា?
នៅពេលដែលអ្នកជួបប្អូនធម៌របស់អ្នក
អ្នកកំពុងតែបណ្តុះសេចក្តីទុកចិត្តជាមួយពួកគេ
ប៉ុន្តែប្រសិនបើអ្នកមិនស្តាប់ពួកគេ
ឬក៏ធ្វើឲ្យគេគិតថាអ្នកមិនចាប់អារម្មណ៍ជាមួយពួកគេ
វាអាចធ្វើឲ្យប្អូនធម៌របស់អ្នកមិនបើកចិត្តក្នុងការចែកចាយជាមួយអ្នកទេ
ប៉ុន្តែ មានរឿងខ្លះដែលអ្នកអាចធ្វើបានដើម្បីឲ្យក្លាយទៅជាអ្នកស្តាប់ដ៏ល្អ និងជំរុញទឹកចិត្តប្អូនធម៌របស់អ្នកបាន
នៅថ្ងៃនេះ យើងនិងបង្រៀនអ្នកមេរៀនមួយដែលហៅថា
អ្នកស្តាប់ដ៏ល្អ
អ្នកស្តាប់ដ៏ល្អ មានន័យថា អ្នកបានស្តាប់ពាក្យនីមួយៗ
ដែលប្អូនធម៌អ្នកនិយាយដោយ
យកចិត្តទុកដាក់
មានន័យថា អ្នកបានផ្ទៀងត្រចៀកស្តាប់ដោយអស់ពីចិត្ត
សូមចាំថា អ្នកមិនមែនព្យាយាមជួយគាត់ដោះស្រាយបញ្ហា
ឬប្រាប់គាត់ពីអ្វីដែលគាត់គួរធ្វើនោះទេ
នេះមិនមែនជាការស្តាប់ដ៏ល្អនោះទេ។
ការស្តាប់ដែលល្អ គឺមានន័យថា
អ្នកបានទុកពេលសម្រាប់ប្អូនធម៌ចែកចាយពីអារម្មណ៍
ឬក៏គំនិត ដោយគ្មានការ
មាក់ងាយពីអ្នក
ដូច្នេះយើងនិងទៅមើលបងធម៌ម្នាក់ដែលគាត់ជាអ្នកស្តាប់ដ៏ល្អ
តើអ្នកឃើញថាគាត់បានធ្វើអ្វីចំពោះរាងកាយរបស់គាត់?
ដំបូង គាត់ញញឹម
អ្នកមិនចាំបាច់ត្រូវតែញញឹមឲ្យ
រីករាយនោះទេ
ទេជាពិសេសនៅពេលដែលប្អូនធម៌របស់អ្នកកំពុងតែពិបាកចិត្ត
ប៉ុន្តែស្នាមញញឹមតូចមួយ
បង្ហាញប្អូនធម៌របស់អ្នកថា អ្នកកំពុងស្តាប់ដោយផ្ចិតផ្ចង់
អ្នកអាចងក់ក្បាល ទៅគាត់ផងដែរ
បន្ទាប់មក គាត់អង្គុយស្មើរនិងប្អូនធម៌របស់គាត់
តើអ្នកឃើញបងធម៌បានឳនចុះដើម្បីឲ្យស្មើរប្អូនធម៌របស់គាត់ឬទេ?
នៅពេលដែអ្នកស្តាប់ សូមកុំឈរខ្ពស់
រួចសម្លឹងមកប្អូនធម៌របស់អ្នកដែល
ទាបជាងខ្លួននោះឡើយ
ផ្ទុយទៅវិញ សូមអ្នកលត់ជង្គង់ ឬក៏អង្គុយចុះ ដើម្បីឲ្យស្មើប្អូនធម៌របស់អ្នក
បន្ទាប់មកគាត់ប្រើប្រាស់កាយវិការដើម្បីលើកទឹកចិត្តប្អូនធម៌របស់គាត់
មិនមែនបង្អន់ចិត្តឡើយ
នៅពេលដែលអ្នកឈរឳបដៃ នោះប្អូនធម៌របស់អ្នកនឹងគិតថា
អ្នកកំពុងតែខឹងនឹងគេ
ឬក៏កំពុងធុញ
សូមធ្វើកាយវិការដែលបង្ហាញថាអ្នកកំពុងតែស្តាប់ដោយយកចិត្តទុកដាក់
អ្នកអាចធ្វើតាមអ្វីដែលប្អូនធម៌
របស់អ្នកធ្វើ
ប្រសិនបើពួកគាត់មើលទៅដូច
ពិបាកចិត្ត
សូមធ្វើទឹកមុខពិបាកចិត្តដូចគ្នា
ប្រសិនបើពួគាត់សើចសប្បាយ សូមសើចសប្បាយជាមួយពួកគាត់
ប្រសិនបើពួកគាត់អង្គុយពែនភ្នែន សូមអង្គុយដូចពួកគាត់
ប្រសិនបើពួកគាត់ដាក់ដៃទ្រចង្កា សូមដាក់ដៃទ្រចង្កាដូចគ្នា
ការទាំងនេះ និងជួយឲ្យប្អូនធម៌របស់អ្នកគិតថា យើងពិតជាស្តាប់ពិតមែន
ជាចុងក្រោយ តើអ្នកឃើញថាបងធម៌នេះកំពុងតែផ្ចង់ចិត្ត ១០០ភាគរយទេ?
អ្នកមិនអាចជាអ្នកស្តាប់ដ៏ល្អនោះទេ ប្រសិនអ្នកចាប់អារម្មណ៍អ្វីផ្សេងៗនោះ
សូមកុំយកទូរស័ព្ទចេញ
មើលនាឡិការ
លេងសក់របស់អ្នក
ឬឆ្កឹះក្រចករបស់អ្នកនោះទេ
ការទាំងនេះ បង្ហាញប្អូនធម៌របស់អ្នកថា
អ្នកខ្វល់ពីរបស់ទាំងនោះជាជាងការស្តាប់ប្អូនធម៌របស់អ្នកទៅទៀត
សូមដាក់សម្រេងទូរស័ព្ទរបស់អ្នកស្ងាត់ នៅពេលដែលអ្នកជួបប្អូនធម៌របស់អ្នក
ឥឡូវនេះ យើងនិងរៀនអំពីរបៀបនិយាយ ដើម្បីឲ្យក្លាយជាអ្នកស្តាប់ដ៏ល្អ
១ ចងចាំពត៌មានគ្រប់ទាំងអស់
ព្យាយាមចងចាំគ្រប់ពត៌មានដែលប្អូនធម៌របស់អ្នកបានចែកចាយជាមួយអ្នក
ព្យាយាមចងចាំឈ្មោះ ទីកន្លែង ដើម្បីសួរពួកគេនៅពេលដែលពួកគេនិយាយចប់
ប្រសិនបើអ្នកត្រូវការកត់ត្រា
ដើម្បីងាយស្រួលចងចាំ
សូមពន្យល់ប្រាប់ប្អូនធម៌របស់
អ្នកជាមុនសិន
ការចងចាំគ្រប់ពត៌មាន បង្ហាញពួកគេថា អ្នកខ្វល់ខ្វាយ
ហើយស្តាប់ពួកគេដោយយក
ចិត្តទុកដាក់
២ សួរសំណួរ
សំណួរដែលល្អៗ អាចឲ្យប្អូនធម៌គិតថាអ្នកកំពុងតែចាប់អារម្មណ៍នឹងការសន្ទនានេះ
អ្នកអាចសួរអំពីអារម្មណ៍របស់ពួកគេ នៅពេលគិតពីអ្វីមួយ
សួរសំណួរដែលល្អៗ និងជួយឲ្យអ្នកចងចាំពត៌មានល្អជាងនេះផងដែរ
៣ ផ្តល់ពត៌មានទៅប្អូនធម៌វិញ
នៅពេលប្អូនធម៌របស់អ្នកចែកចាយអ្វីមួយ
សូមអ្នកព្យាយាមនិយាយម្តងទៀតដូចជាអ្វីដែលគាត់និយាយ
នេះអាចជាសញ្ញាឲ្យប្អូនធម៌ដឹងថា អ្នកយល់នូវអ្វីដែលពួកគេនិយាយ
ឧទាហរណ៍ ថាប្អូនធម៌របស់អ្នកនិយាយថា
មាននរណាម្នាក់ធ្វើបាបគាត់នៅសាលា ហើយធ្វើឲ្យគាត់ខឹង
អ្នកអាចនិយាយថា
មានអ្នកណាម្នាក់ធ្វើបាប្អូននៅសាលា ហើយធ្វើឲ្យប្អូនមិនសប្បាយចិត្តមែនទេ?
តើអ្នកឃើញបងធម៌និយាយពត៌មាននោះម្តងទៀតទៅកាន់ប្អូនធម៌ឬទេ?
យើងនិងរំលឹកចំណុចទាំង៣ ដែលអ្នកអាចធ្វើដើម្បី
បង្ហាញប្អូនធម៌ថាអ្នកកំពុងស្តាប់ដោយយកចិត្តទុកដាក់
១ ចងចាំពត៌មាន
២ សួរសំណួរ
៣ ប្រាប់ពត៌មានត្រឡប់ទៅវិញ
អនុវត្តន៍ជំហ៊ានទាំងនេះ ដើម្បីឲ្យក្លាយទៅជាអ្នកស្តាប់មួយដ៏ល្អ សម្រាប់ប្អូនធម៌
មិនយូរ មិនឆាប់អ្នកនិងបង្កើន
ទំនុកចិត្ត
ប្អូនធម៌អ្នកនិងចាប់ផ្តើមទុកចិត្ត ហើយទៅរកអ្នកពេលពួកគេមានបញ្ហា
នេះគឺជាមូលដ្ឋានគ្រិះនៃទំនាក់ទំនងដែលអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាន